**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្ដម សួន សុម៉ាលីន ស្នើឲ្យក្រុមហ៊ុនសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ពិនិត្យលទ្ធភាពលើគម្រោងសម្រាប់អភិវឌ្ឍខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានស្នើក្រុមហ៊ុនដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺក្រុមហ៊ុន China Road and Bridge Corporation (CRBC) សូមពិនិត្យលើលទ្ធភាពលើគម្រោង អាទិភាពសម្រាប់អភិវឌ្ឍខេត្តព្រៃវែង ព្រមទាំងបានស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតនៅខេត្តនេះ ដើម្បីបន្តការសិក្សានៅប្រទេសចិនផងដែរ។

ការស្នើបែបនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងអភិបាលខេត្ត សួន សុម៉ាលីន ជាមួយលោក ចាង ឈី (Zhang Qi) អនុប្រធានគម្រោង និងលោក វួច ចាវហ្វាន (Wuch Chaofan) ប្រធានតំបន់នៃក្រុមហ៊ុន CRBC ដែលទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក ចាង ឈី បានជម្រាបអំពីគម្រោង និងដំណើរការនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានស្នើដល់រដ្ឋបាលខេត្តព្រៃវែងផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ក្រុមការងារ របស់គម្រោងផងដែរ។

ជាការឆ្លើយតប ឯកឧត្ដមអភិបាលខេត្តក៏បានសន្យាផ្ដល់កិច្ចសហការល្អជាមួយក្រុមហ៊ុន ដើម្បីឱ្យការអនុវត្តគម្រោងទទួលបានជោគជ័យ។
ឯកឧត្ដមអភិបាលខេត្ត សួន សុម៉ាលីន ក៏បានស្នើសុំក្រុមហ៊ុនពិនិត្យលើលទ្ធភាពលើគម្រោងអាទិភាពសម្រាប់អភិវឌ្ឍខេត្តព្រៃវែង និងបានស្នើសុំផ្ដល់អាហារូបករណ៍ជូនសិស្សនិស្សិតខេត្តព្រៃវែង ដើម្បីបន្តការសិក្សានៅប្រទេសចិន។

សូមបញ្ជាក់ថា បណ្តាញផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត មានប្រវែងសរុប១៣៥.១០គីឡូម៉ែត្រ សាងសង់ជា៤គន្លង ដោយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ដោយមានរយះពេលនៃការសាងសង់៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាង់សង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT។ ដោយឡែក ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែងប្រវែង៧១គីឡូម៉ែត្រ ឆ្លងកាត់ក្រុង-ស្រុកចំនួន៤ ៕

អត្ថបទដែលជាប់ទាក់ទង