សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាការិនីកម្ពុជា ៣រូប ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ កីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) វិញ្ញាសា ទ្រីយ៉ូ សម្តែងជាក្រុម ។
