**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

UNDP បាននឹងកំពុងរៀបចំកម្មវិធី ផ្តោតសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍ នៅកម្ពុជា ឆ្នាំ២០២៤-២០២៩

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី Alissar Chaker បានអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងអាណត្តិទី៧ និងបានជម្រាបជូននូវកម្មវិធីសំខាន់ៗ ដែលបាននឹងកំពុងសហការជាមួយក្រសួងបរិស្ថាន ក្នុងនោះរួមមានកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា គម្រោងការទប់ស្តាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា ការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ (UNDP) ក៏បាននឹងកំពុងរៀបចំកម្មវិធីសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៩ ដែលផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍ តាមរយៈគម្រោង REDD និងការប្រែប្រួលអាកាសធាតុ ដែលនឹងបន្ស៊ីគ្នាជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកស្រីបានបញ្ជាក់ជាថ្មីថា (UNDP) នឹងបន្តសហការជាមួយក្រសួងបរិស្ថានបន្ថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសពិភាក្សាលើកាងារ បន្ទាប់ពីបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូបន្ថែមទៀតលើយុទ្ធសាស្រ្តចំបងៗរបស់ក្រសួង ដើម្បីសម្រេចបានការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរៀបចំយុទ្ធសាស្រ្តរួម ដើម្បីកិច្ចការពារបរិស្ថាន និងលើកកំពស់ជីវភាពប្រពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី លើកបញ្ចាក់ពីការងារអទិភាពរបស់ក្រសួង ជាពិសេស គីការបង្កើតរបៀងអេកូទេសចរណ៍វប្បធម៍ ផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀតនៃតំបន់ការពារ ការបង្កើនគម្របព្រៃ តាមរយៈ ការដាំឈើ ដែលក្រសួងមានមហិច្ចតាផ្តល់កូនឈើ១លានដើម ជូនប្រជាពលរដ្ឋ សម្រាប់ដាំដុះដោយមិនគិតថ្លៃ ។ បច្ចុប្បន្ន ក្រសួងកំពុងបើកយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ដែលមានការអបអរសាទរ និងចូលរួមយ៉ាងច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង