នៅព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករជិត២មុឺននាក់ នៅស្រុកសំរោងទង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន០៧, ដេរស្បែកជើងចំនួន០២, បោះពុម្ពលើសម្លៀកបំពាក់ចំនួន០១ និងផលិតគ្រឿងអេឡិចត្រូនិចចំនួន០១ ៕
