**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

ដើមនីតិកាលទី៧ រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព របស់ប្រធានរដ្ឋសភាកូរ៉េ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងអធិកអធម កក់ក្តៅជាទីបំផុត ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងសមាជិកគណៈប្រតិភូទំាងអស់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ទៀត បានអញ្ជើញធ្វើគារវកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ។ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានពិធីគោរពភ្លេងជាតិនៃប្រទេសទំាងពីរ ត្រែទ័ព និងត្រួតពល។

សម្តេចរដ្ឋសភាធិបតី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម គីម ជីន ព្យូ និងលោកជំទាវ រួមនិងគណៈប្រតិភូជាន់ខ្ពស់ទំាងអស់។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភានាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រស្របពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ទើបបានបង្កើតឡើង និងដំណើរការបានជាងពីរសប្តាហ៍មុនប៉ុណ្ណោះ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា នីតិកាលទី៧នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅដោយរលូន។ ព្រឹត្តិការណ៍នេះ គឺអាចធ្វើទៅបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការយ៉ាងប៉ិនប្រសប់ និងធ្វើការផ្លាស់ប្តូរអំណាចដោយរលូន។ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី បានទទួលនូវការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ និងសមាជិករដ្ឋសភា ជាមេដឹកនាំវ័យក្មេង និងស្វាហាប់។

ឯកឧត្តម គីម ជីន ព្យូ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏ដូចជា រដ្ឋសភាកម្ពុជាទាំងមូល ដែលបានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម និងសហការី។ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ សូមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានអង្គរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានីតិកាលី៧នេះ។ ឯកឧត្តមក៏បានលើកសរសើរពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំដល់វឌ្ឍនភាព និងវិបុលភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជា កាន់តែរីកចម្រើន នាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេកាន់តំណែងជាប្រធានរដ្ឋសភាក្នុងប្រវត្តិសាស្រ្តកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ រដ្ឋសភាកូរ៉េ ត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានសម្តែងក្តីសប្បាយរីករាយនិងចូលរួមអបអរសាទរជាទីបំផុត ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។

ឯកឧត្តម គីម ជីន ព្យូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទំាងពីរ (កម្ពុជានិងសាធារណរដ្ឋកូរ៉េ)ឱ្យកាន់តែរឹងមាំថែមទៀត។

នៅព្រឹកនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េបានអញ្ជើញ ដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”។ បន្ទាប់ពីពិធីទទួលស្វាគមន៍ និងជំនួបសម្តែងការគួរសមទៅ ឯកឧត្តម គីម ជីន ព្យូ នឹងបន្តជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។

នៅថ្ងៃទី៨ ខែកញ្ញា ស្អែកនេះ ឯកឧត្តម គីម ជីន ព្យូ នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង