កម្លាំងអធិការស្រុកព្រះស្តេច ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅចំណុចទួលសម្ដែង

ភ្នំពេញ៖ នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់សឹង បានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅចំណុចទួលសម្ដែង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ពេលឃើញសមត្ថកិច្ចយើង ពួកអ្នកលេងល្បែងជល់មាន់នាំគ្នារត់គេចខ្លួនដោយបន្សល់ទុករួមមាន៖ ម៉ូតូចំនួន០៤គ្រឿង, មាន់ចំនួន០៣ក្បាល, ខ្នាយសម្រាប់ជល់មាន់ចំនួន០២គូ, បង់រុំខ្នាយមាន់មួយចំនួន និងកន្ត្រកចំនួន០១។
បច្ចុប្បន្នសមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕
