****ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន មុនការចេញទៅសិក្សានៅប្រទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនសម្រាប់ឆ្នាំ២០២៤ ចំនួន ១៧នាក់ (ស្រី១០នាក់) ជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំមុនការចេញដំណើរទៅសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ នាទីស្តីការក្រសួង។

បន្ទាប់ពីការសម្តែងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យប្រលងជាប់ទទួលអាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសជប៉ុន និងការចែករំលែកបទពិសោធន៍ នៃការបំពេញភារកិច្ច ព្រមទាំងការរៀនសូត្រពីការងារជាក់ស្តែងរយៈពេលជាង៤ទសវត្ស ក្នុងរដ្ឋបាលសាធារណៈរួចមក ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានបង្ហាញពីវឌ្ឍនភាពនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ទោះជាមានការប្រឈមយ៉ាងណាក្តី ក៏ក្រសួងមុខងារសាធារណៈបានចូលរួមអនុវត្តយ៉ាងសកម្ម និងប្រកបដោយនវានុវត្តន៍ នូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទេសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ផ្អែកលើបទពិសោធន៍នៃការតស៊ូជំនះពុះពារការលំបាកឧបសគ្គកន្លងមក កាន់តែបញ្ជាក់ច្បាស់ពីតម្លៃសុខសន្តិភាព និងបានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ និងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ ដើម្បីរក្សាស្ថិរភាព និងពង្រឹងភាពធន់នៃវិស័យសាធារណៈ ត្រៀមលក្ខណៈសម្បត្តិល្អប្រសើរ ចូលរួមគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះក៏ជាកំលាំងចលករដើម្បីធ្វើជាស្នូលឱ្យចលនារួមសំដៅជំរុញសកម្មភាពនៅទូទាំងប្រទេស បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ។

ចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តាំផ្ញើចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវក្តាប់ជាប់ឱកាសទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដដែលអាចប្រើប្រាស់បានក្នុងជីវិតការងារសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយដើម្បីវិលត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង