សម្ដេចតេជោ៖ បើបណ្ឌិត ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត ខ្ញុំនឹងមកធ្វើនាយករដ្ឋមន្រ្តីវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ប្រសិនបើឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់អាយុជីវិត សម្តេចនឹងវិលត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីវិញ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមព្រមានទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិតលទ្ធភាពនៃការវិលត្រឡប់មកធ្វើនាយករដ្ឋមន្រ្តីវិញគឺខ្ញុំ នឹងមកធ្វើនាយករដ្ឋមន្រ្តីវិញ ។ បញ្ជាក់ឲ្យច្បាស់ខ្ញុំអត់ទាន់ ឲ្យប្រទេសនេះ ច្របូកច្របល់ទេ ។ ប្រសិនបើ ហ៊ុន ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត ខ្ញុំត្រូវត្រឡប់មកធ្វើនាយករដ្ឋមន្រ្តីមួយរយៈ ហើយបន្ទាប់ពីនោះខ្ញុំនឹងជ្រើសរើសអ្នកណាដែលអាចធ្វើជានាយករដ្ឋមន្រ្តី» ៕
