ឯកឧត្ដម សុខ ពុទ្ធិវុធ និងឯកឧត្ដម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងក្រុមការងារសម្របសម្រួលជាង ៣ពាន់នាក់

ភ្នំពេញ៖ ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក ខេត្តតាកែវ និងឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងក្រុមការងារសម្របសម្រួលមានចំនួន ៣,៤១០នាក់។
ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក ក្រុង អភិបាល នៃគណៈអភិបាលស្រុក ក្រុង ឯកឧត្ដម លោកជំទាវ លោក អនុប្រធាន ស.ស.យ.ក. ខេត្តតាកែវ ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក ខេត្តតាកែវ សមាជិក សមាជិកា ជាក្រុមការងារសម្របសម្រួល និងបូកសរុបរបាយការណ៍ និង អ្នកសង្កេតការណ៍ជាតិ សរុបប្រមាណជាង ៣,៥០០នាក់ ៕
