**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម ណែនាំឱ្យមានការយកចិត្តទុកដាក់លើសំឡេងឆ្នោត កុំឱ្យមានតែតួលេខតែចំនួនបោះជាក់ស្តែងមិនគ្រប់

ភ្នំពេញ៖ ឯកឧត្តម​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំឱ្យមានការយកចិត្តទុកដាក់លើសំឡេងឆ្នោត កុំឱ្យមានតែតួលេខតែចំនួនបោះជាក់ស្តែងមិនគ្រប់។

ការណែនាំបែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ​២០២៣ ក្នុងពេលបន្តជួបសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំវិហារធំ ដែលមានអ្នកចូលរួមសរុប ៧៦នាក់ ស្រី ១៤នាក់។

បន្ទាប់បានស្តាប់របាយការណ៍ ឯកឧត្តមអនុប្រធានក្រុមការងារ បានណែនាំឱ្យមានការយកចិត្តទុកដាក់លើសំឡេងឆ្នោត កុំឱ្យមានតែតួលេខតែចំនួនបោះជាក់ស្តែងមិនគ្រប់ ដូច្នេះគណៈកម្មាធិការបក្ស ត្រូវគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ពិសេសដោះស្រាយបញ្ហាអ្នកចំណាកស្រុក តាមរយៈការសម្រួលការផ្ទេរជីវភាពបក្ស ដើម្បីអាចបោះឆ្នោតនៅនឹងកន្លែងតាមជាក់ស្តែង ចៀសវាងការបាត់សន្លឹកឆ្នោត។ យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ឯកឧត្តមសង្កត់ធ្ងន់ថា អ្នកមិនទៅបោះឆ្នោតឆ្នាំនេះ គឺនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅអាណត្តិក្រោយៗ នោះឡើយ។

ឯកឧត្តម​ ឌិត​ ទីណា​បន្តថា មួយវិញទៀត គឺត្រូវគ្រប់គ្រងបែងចែកឱ្យបានច្បាស់លាស់រវាងអ្នកស្មោះស្ម័គ្រនឹងបក្ស និងអ្នកដែលមិនច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ ជាពិសេសត្រូវធ្វើការពង្រឹងសមាជិកឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា។ ប្រការសំខាន់ ត្រូវក្តាប់ឱ្យបានតួលេខចំនួន ៣ គឺទី១ តួលេខអ្នកទៅបោះឆ្នោត ទី២ គឺចំនួនអ្នកគាំទ្រ និងទី៣ ចំនួនសន្លឹកឆ្នោតខូចឬមិនបានការ។ ដូច្នេះដើម្បីទទួលបានជោគជ័យ សកម្មជនត្រូវជំរុញសមាជិកឱ្យទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវបង្រៀនសមាជិកពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពិសេសមនុស្សចាស់ និងអ្នកមិនចេះអក្សរជាដើម។

ឯកឧត្តម​ ឌិត​ ទីណា​បន្ថែមទៀតថា ចំណុចសំខាន់មួយទៀត ក្រុមអ្នកអង្កេតការគណបក្សត្រូវពិនិត្យគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងតាមដានការរាប់សន្លឹកឆ្នោត និងត្រូវតវ៉ាការពារសន្លឹកឆ្នោតបានការរបស់យើង។

សូមជម្រាបជូនថា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំវិហារធំ បានរៀបចំចងក្រងគ្រប់គ្រង​សមាជិកគណបក្សតាមប្រព័ន្ធកុំព្យូទ័រ ដែលមានសមាជិកគណបក្សចំនួន ៣.៤៧៨នាក់ ស្រីចំនួន ១.៩៨៦នាក់ ក្នុងនោះផងដែរ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំមានគ្រួសារបក្សចំនួន ១.៦១៨គ្រួសារ ក្រុមបក្សមានចំនួន ៣៥៧ក្រុមបក្ស៕

អត្ថបទដែលជាប់ទាក់ទង