ឆាណែលតេឡេក្រាម របស់សម្តេចតេជោ ហ៊ុន សែន ស្ទុះឡើងដល់ជាង ៩០ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៤ កក្កដានេះ

ភ្នំពេញ៖ ឆាណែលតេឡេក្រាម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្ទុះឡើងដល់ចំនួន 903,050 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានចំនួនជាងច្រើនជាងគេ ក្នុងចំណោមមេដឹកនាំនៅលើពិភពលោក បន្ទាប់ពី Telegram ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
Channel Telegram របស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មាន Subscribers ចំនួន 927,326 នាក់។
សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២៕
