ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ផ្តល់-ដំឡើងឋានៈមេធាវីរាជរដ្ឋាភិបាល ៩រូប
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ និងដំឡើងឋានៈដល់មេធាវីរាជរដ្ឋាភិបាលសរុប៩រូប ដែលក្នុងនោះមាន៥រូប ត្រូវបានដំឡើងឋានៈស្មើរដ្ឋលេខាធិការ និង៤រូប ត្រូវបានតែងតាំង និងផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ។

