សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ឈប់ជាស្ថាពរការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ឈប់ជាស្ថាពរការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។
តាមរយៈសារលើបណ្ដាញសង្គមតេឡេក្រាមនៅយប់ថ្ងៃទី២៩ ខែមិថុនានេះ សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ដោយសាររយះពេលកន្លងមកមានការ
ក្លែងបន្លំគណនីហ្វេកបុក(Facebook)
ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ
ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយះពេលចុងក្រោយនេះខ្ញុំបានរក
ឃើញបណ្តាញទំនាក់ទំនងដែលមាន
ប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម
(Telegram)ដែលមិនបារម្មណ៍ពីការចូល
លួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជា
ស្ថាពរពីការប្រើប្រាស់Facebook
ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម
Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ
ឆាណែលtelegram របស់ខ្ញុំវិញដើម្បី
ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ
តាមរយះតេឡេក្រាមវិញ។
ខ្ញុំក៍បានបង្កើតគណនីTikTok ថ្មីនិងមាន
មនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើត
TikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់
ឯមួយទៀតមានអ្នកតាម១លាន២សែន
នាក់និងអ្នកចូលចិត្តជាង១២លាននាក់។
ចាប់ពីពេលនេះFacebook ណាមាន
ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់”៕
