**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរថ្ងៃ រ៉យ៉ាហាជ្ជី របស់បងប្អូនម៉ូស្លីមទាំងក្នុង និងក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអបអរសាទរថ្ងៃបុណ្យ «រ៉យ៉ាហាជ្ជី» ជាមួយបងប្អូនឥស្លាមទាំងក្នុង និងក្រៅប្រទេស ដែលបុណ្យនេះជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទម្លាប់ របស់បងប្អូនឥស្លាម ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់តាមរយៈបណ្តាញសង្គមផ្លូវការ ថា «អបអរសាទរនៃថ្ងៃរ៉យ៉ាហាជ្ជី ជូនដល់បងប្អូនម៉ូស្លីមទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់ ស្ទើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉យ៉ាហាជ្ជី ថ្ងៃទី១០ ខែហ្សូលហិរោះ ឆ្នាំ១៤៤៤មហាំម៉ាត់សករាជ ដែលត្រូវនឹងថៃ្ងព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣»។

សូមជម្រាបថា ពិធីបុណ្យហាជ្ជ ឬរ៉យ៉ាជ្ជី គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសនាឥស្លាមទៅចំពោះអល់ឡោះ ជាម្ចាស់ដែលទ្រង់បាន បង្គាប់បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង៥ នៃសាសនាឥស្លាម រួមមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជនេះតែម្ដង។
ការបំពេញកាតព្វកិច្ចហាជ្ជ ជាការអនុវត្តតាមកម្ពីកូរអាន និងស៊ុនណះ ឬសកម្មភាពដែលអ្នកសាររបស់អល់ឡោះជាម្ចាស់ គឺមហាំម៉ាត់ បានធ្វើកាលពីជាង ១,៣៧៧ឆ្នាំមុន។

បុណ្យហាជ (Hajj) ឬរ៉យ៉ាហាជ្ជី ដែលជាបុណ្យប្រចាំឆ្នាំធំជាងគេបំផុត សម្រាប់អ្នកកាន់សាសនាឥស្លាម ត្រូវប្រារព្ធនៅឯទីសក្ការៈបូជាក្នុងទីក្រុងម៉ិកកា (Mecca) និងម៉ាឌីណាស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសថាបុណ្យហាជ្ជ (Hajj) ឬរ៉យ៉ាហាជ្ជីរបស់ សាសនិកឥស្លាម នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៤៤៤ មហាំម៉ាត់សករាជ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ដោយឡែក អ្នកដែលមិនបានទៅធ្វើធម្មយាត្រាសាសនាក្នុងទីក្រុងម៉ិចកា និងម៉ាឌីណាស់ ពួកគេអាចបរិច្ចាគថវិកាទិញសត្វគោ ក្របី ពពែ ចៀម ឬសត្វអូដ សំឡេះយកសាច់ចែកជូន អ្នកជិតខាង និងអ្នកក្រីក្របរិភោគ។ ធម្មយាត្រាសាសនាក្នុងទីក្រុងម៉ិចកា និងម៉ាឌីណាស់ក្នុងឆ្នាំ២០២៣នេះ ត្រូវបានគេរំពឹងនឹងមានអ្នកចូលរួមជាង២លាននាក់ ក្រោយ ការលុបចោលវិធានការរឹតត្បិតប្រឆាំងកូវីដ១៩។

ការសំឡេះសត្វពាហនៈទាំងនេះ គឺធ្វើទៅតាមវិន័យប្រវតិ្តសាស្ត្រ និងជាការរំលឹកដល់រឿងរ៉ាវរបស់ណាពីអ៊ីព្រហ៊ីម (Abrahim) (អ្នកនាំសារអល់ឡោះ មុនជំនាន់មហាំម៉ាត់)។ ក្នុងដំណើររឿងនេះ អល់ឡោះជាម្ចាស់បានបង្គាប់ឱ្យណាពីអ៊ីព្រហ៊ីម (Abraham) សម្លាប់កូនប្រុសខ្លួនឯងឈ្មោះ អ៊ីស្មាអែល គ្រាន់តែជាការសាកល្បងជំនឿរបស់គាត់ និងកូនប្រុសតែប៉ុណ្ណោះ។

ប៉ុន្តែ នៅពេលនោះដែរ សាតាន់ (បិសាច) បានព្យាយាមបញ្ចុះបញ្ចូលអ៊ីព្រហ៊ីមកុំឱ្យគោរពតាមបទបញ្ជានេះ តែអ៊ីព្រហ៊ីមបានឆ្លើយតបទៅវិញដោយការគប់ដុំគ្រួស ទៅលើសាតាន់។ អ៊ីព្រហ៊ីម បានធ្វើតាមបញ្ជា ប៉ុន្តែទន្ទឹមគ្នានោះអល់ឡោះបានទទួលយកជំនឿរបស់គាត់ និងកូន ដោយឱ្យគាត់សម្លាប់សត្វពាហៈជំនួសកូន របស់គាត់វិញ។ ដូច្នេះ ហើយទើបនៅក្នុងពិធីបុណ្យហាជនេះ តម្រូវឱ្យជនម៉ូស្លីមសម្លាប់សត្វពាហនៈ ដូចជា គោ ចៀម ឬអូដ្ឋជាដើម យកទៅចែកជូនបងប្អូន អ្នកជិតខាងបរិភោគ។

ពិធីបុណ្យហាជ្ជ អាចនិយាយបានថា វាជាកាតព្វកិច្ចចំពោះជនមូស្លីម ដែលមានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរពី ជីវភាព គ្រួសាររបស់ខ្លួន ជាឧទាហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹមតែលទ្ធភាពសម្រាប់ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចំា នៅពេលក្រោយដែលយើងមានលទ្ធភាព។ បុណ្យហាជ្ជ គឺជាកាតព្វកិច្ចសម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាមគ្រប់ៗរូបត្រូវអនុវត្តឱ្យបានម្ដង នៅក្នុងជីវិត លើកលែងតែ អ្នកស្លាប់ និងចាស់ជរា ឬក៏ពិការតែប៉ុណ្ណោះ ទើបអាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន។

បើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ មានតំាងតែពីសម័យអ្នកនំាសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដំា មកម្ល៉េះរហូតដល់ មហំាម៉ាត់ ដែលជាអ្នកនំាសារចុងក្រោយ ហើយ គោលបំណងនៃពិធីបុណ្យនេះគឺ អល់ឡោះ ចង់សាកល្បង លើគោលជំនឿរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ក៏ដូចជាបង្ហាញពីភាពជាបងប្អូនរបស់ជនមូស្លីម ក្នុងពិភពលោក ដែលមានវប្បធម៌ ភាសា ពណ៌សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពីអល់ឡោះជាម្ចាស់៕

អត្ថបទដែលជាប់ទាក់ទង