**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីអាហារសាមគ្គីជាមួយប្រតិភូកីឡាកម្ពុជាក្នុងព្រឹឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២                        

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអាហារសាមគ្គីជាមួយប្រតិភូកីឡាកម្ពុជាក្នុងព្រឹឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅ ដឺព្រីមៀ សេនធ័រ សែនសុខ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សិល្បៈករសិល្បៈការិនី និងក្រុមការងារពាក់ព័ន្ធនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាច្រើនរូបទៀត។

ក្រោមបរិយាកាសប្រកបដោយភាពរីករាយ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីពិសារអាហារសាមគ្គីជាមួយអត្តពលិកនារសៀលនេះ ជាពិសេសឯកឧត្តមបានបង្ហាញនូវមោទនភាពចំពោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ តាមរយៈភាពជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ភាពជោគជ័យនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានសមត្ថភាពក្នុងការទទួលស្វាគមន៍មិត្តភក្តិបរទេស និងមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការរៀបចំការប្រកួតកីឡាថ្នាក់តំបន់ ថ្នាក់អាស៊ីអាគ្នេយ៍ និងព្រឹត្តិករណ៍សំខាន់ៗផ្សេងៗទៀតនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានធ្វើការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយនេះ។

ឯកឧត្តមបានបន្តថ្លែងអំណរគុណដល់ អត្តពលិក និងគ្រូបង្វឹករបស់យើងដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ធ្វើយ៉ាងណាចូលរួមអោយបានគ្រប់វិញ្ញាសារដើម្បីតំណាងប្រទេស។

ឯកឧត្តមក៏បានថ្លែងអរគុណចំពោះភាគីពាក់ព័ន្ធ និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយរលូន ជាពិសេសបានបង្ហាញឱ្យមិត្តភក្តិបរទេសឃើញថា កម្ពុជាលើសពីមេដាយ និងលើសពីការប្រកួត ប៉ុន្តែជាការបង្ហាញពីមោទនភាព និងកិត្តិនាមជូនកម្ពុជា។

សូមជម្រាបដែរថា ពិធីអាហារសាមគ្គីនេះរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់អត្តពលិក គ្រូបង្វឹក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមធ្វើអោយព្រឹត្តិការណ៍ថ្នាក់តំបន់នេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសការថ្លែងអំណរដល់អត្តពលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង ហ្វឹកហាត់ និងប្រកួតយ៉ាងស្វិតស្វាញដើម្បីទទួលបានជោគជ័យក្នុងការប្រកួតក្នុងនាមកីឡាកតំណាងជាតិ៕

អត្ថបទដែលជាប់ទាក់ទង