**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ពលរដ្ឋចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូន ៣១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ព្រមទាំងក្រុមការងារថ្នាក់ខេត្តស្រុក-ក្រុង បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សមាគមនារីកម្ពុជា ខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់ពលរដ្ឋចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ២១គករួសារ និងស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ១០នាក់ នៅស្រុក-ក្រុងជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។

សំណេះសំណាលនាឱកាសនោះ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវអគ្គមហាឧបាសិកាហេមចិន្តាពុទ្ធសាន៍នូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តជូនចំពោះបងប្អូនស្ត្រីដែលក្ដីនឹករលឹក។

ជាមួយគ្នានោះលោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាព្វកិច្ចជាពលរដ្ឋម្ចាស់សម្លេងឆ្នោត ជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ជាពិសេសអ្នកដែលនាំនូវសន្តិភាពជូនប្រទសជាតិយើង។
ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់ជាពិសេសនៅពេលពួកគាត់ជួបទុក្ខលំបាក តែងតែមានមុខថ្នាក់ដឹកនាំចុះមកជួយជានិច្ច ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ បង្ហាញពីការយកចិត្តទុកដាក់ ស្រឡាញ់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនទុកឲ្យពួកគាត់រងទុក្ខវេទនាឡើយ។ ជាមួយគ្ននោះពួកគាត់ក៏បានប្តេជ្ញាគាំទ្រ លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោគឺមានសុខសន្តិភាព ពេញផ្ទៃប្រទេស ពិសេសសម្តេចបានខិតខំដឹកនាំប្រទេសពីបាត់ដៃទទេ រហូតមានការអភិវឌ្ឍគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា ៖ ចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ទាំង៣ស្រុក សរុបចំនួន ២១គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មី០១កេស, ទឹកសុទ្ធ០១កេស គ្រឿងឧបភោគបរិភាគ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល។ ក្នុងនោះស្រ្តីមានផ្ទៃពោះ ស្ត្រីកូនខ្ចី សរុបចំនួន១០នាក់ ក្នុងម្នាក់ទទួលបាន ឃីត០១ សារុង០១ រួមនឹងថវិកាមួយចំនួន។ ក្នុងនោះលោកជំទាវ ជ័យ ណារី បានផ្តល់សារុងម្នាក់មួយជូនពលរដ្ឋដែលបានចូលរួម ប្រមាណជិត១០០នាក់សារុង ព្រមទាំងឧបត្ថម្ភ ឈុតកីឡា ដល់ក្មេងៗម្នាក់មួយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង