នាវិក នៃនាវាមុជទឹក Titanic ត្រូវបានស្លាប់ បន្ទាប់ពីការបំផ្ទុះដ៏មហន្តរាយ

បរទេស៖ ឧត្តមនាវីឯកឆ្មាំឆ្នេរសមុទ្រអាមេរិក John Mauger បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹក Titanic-bound ដែលបានបាត់កាលពីថ្ងៃអាទិត្យជាមួយមនុស្ស ៥ នាក់នៅក្នុងនាវាបានទទួលរងការបំផ្លិចបំផ្លាញដ៏មហន្តរាយ ដោយបានសម្លាប់មនុស្សគ្រប់គ្នានៅក្នុងនាវានេះ។ John Mauger បានបន្តថាយានដែលដំណើរការពីចម្ងាយបានរកឃើញកោណកន្ទុយរបស់នាវាមុជទឹក Titanic-bound នៅចម្ងាយប្រហែល ១,៦០០ ហ្វីតពីធ្នូនៃនាវាលិច។
ក្រុមហ៊ុនទេសចរណ៍ OceanGate Expeditions បានឲ្យដឹងថា អ្នកដំណើរទាំងប្រាំនាក់នោះរួមមាន៖ Hamish Harding, Shahzada Dawood និងកូនប្រុសរបស់គាត់ Suleman Dawood, Paul-Henri Nargeolet និង CEO OceanGate លោក Stockton Rush។
កប៉ាល់ទីតានិចបានចាប់ផ្តើមចុះពីថ្ងៃអាទិត្យ ដើម្បីរុករកបំណែកនៃកប៉ាល់ទីតានិក ដែលស្ថិតនៅកម្ពស់ប្រហែល ១៣,០០០ ហ្វីតក្រោមនីវ៉ូទឹកសមុទ្រក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង។
ប្រភព៖ CNN
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
