**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

មិនថ្លៃ មិនខ្ពស់

“យុទ្ធវិធីមួយដ៏ល្អ គឺធ្វើឲ្យ ហ៊ុន សែន ឆ្គួត!”។ នេះ ជាការលើកឡើងនៅក្នុង Facebook page ផ្លូវការរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ ដោយឡែក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ចុងសប្តាហ៍មុននេះ លោក សម រង្ស៊ី បានហៅសម្តេច ហ៊ុន សែន ថាជា”បុរសកំសាក” នៅពេលលោក សម រង្ស៊ី ខ្លួនឯងតែងរត់ចោលយកប្រាសអាយុជារឿយៗ។

មកដល់ថ្ងៃនេះ ម៉ោងនេះ លោកសម រង្ស៊ី កំពុងបន្តប្រើប្រាស់យុទ្ធវិធីដដែលខាងលើ ដើម្បីទាញសម្តេចនាយករដ្ឋមន្រ្តីអោយធ្លាក់ក្នុងកញ្ច្រែងនយោបាយ ឬអន្ទាក់នយោបាយទុច្ចរិតរបស់គាត់។ ការប្រកាសវិលចូលស្រុកជារឿយៗរបស់លោក សម រង្ស៊ី តាំងពីឆ្នាំ២០១៨ និងការសន្យាពន្យាពេលចូលស្រុកច្រើនលើកច្រើនសារ ការបបួលសម្តេចហ៊ុន សែន ភ្នាល់ឬស្បថ ការចោទប្រកាន់សម្តេច ហ៊ុន សែន ពាក់ព័ន្ធមរណៈភាពលោក ហុក ឡងឌី ការហៅសម្តេច ហ៊ុន សែន ជាជនក្បត់ជាតិ។ល។និង។ល។ គឺសុទ្ធសឹងជាល្បិចកលនយោបាយរបស់លោក សម រង្ស៊ី ដើម្បីរុកគួនសម្តេច ហ៊ុន សែន អោយខឹងសម្បារ ប្រយោជន៍”កូរ”ស្ថានការណ៍នៅកម្ពុជាអោយ”វ៉ល់” ដែលមានលោកសម រង្ស៊ី ជាក្បាលម៉ាសុីនរៀបចំផែនការ និងបញ្ជាពីក្រៅប្រទេសក្នុងគោលបំណងបំផុសកំហឹង ចាក់ដោតអ្នកគាំទ្រអោយក្រោកបះបោរតាមទម្រង់បដិវត្តន៍ពណ៌ បង្កអំពើហិង្សា ចលាចល និងចុងក្រោយលោកសម រង្ស៊ី មានចេតនាចង់ឆក់ឱកាសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដោយគ្រាន់តែប្រើប្រាស់ឈាម និងអាយុជីវិតអ្នកគាំទ្រខ្លះខ្វះការពិចារណានៅក្នុងប្រទេស។ រយៈពេលចុងក្រោយនេះ លោកសម រង្ស៊ី  ជ្រើសរើសយកវិធីវាយលុកសម្តេច ហ៊ុន សែន ជាបុគ្គលតាមបែបពាក្យសំដីនយោបាយបាតផ្សារ និងបែបជនអាវ៉ាសែតាមចិញ្ចឹមថ្នល់។

តើឆ្កែខាំ អ្នកត្រូវខាំឆ្កែវិញ?

“ស្ងៀមជាងស្រដី!” ពេលខ្លះមិនមែនមានន័យថា “ខ្លាច”ដូចលោក សម រង្ស៊ី កំពុងបញ្ឆេះកំហឹងនោះឡើយ។ ប្រសិនបើនិយាយអោយសាមញ្ញ និងស្រួលស្តាប់ខ្មែរហៅថា “ខ្ពើមជ្រលក់នាំថោកមាត់”។ ខ្ពើមជ្រលក់មាត់ ក៏ព្រោះតែលោក សម រង្ស៊ី បានក្លាយជាអ្នកនយោបាយ “មិនថ្លៃមិនខ្ពស់” (មិនថ្លៃ=ថោក មិនខ្ពស់=ទាប)។

សរុបសេចក្តីមក លោក សម រង្ស៊ី បានលូកកប់យ៉ាងជ្រៅទៅក្នុងនយោបាយស្មោគគ្រោក (Dirty politics) ដោយពុំគិតអំពីសីលធម៌នយោបាយ និងមិនខ្វល់ដល់វិនាសកម្មនានា ដែលអាចនឹងកើតឡើងដោយសារសម្តីមាត់កន្ថោររបស់គាត់៕ អត្ថបទ៖ ស្ទីវិន សាន់

អត្ថបទដែលជាប់ទាក់ទង