ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកតាម្នាក់ មានដុំសាច់នៅដើមដៃទំហំធំ ធ្វើឲ្យរំខានដល់ការធ្វើចលនា និងឈឺចាប់ម្តងៗ

ភ្នំពេញ៖ អ៊ំប្រុស គូ គួន អាយុ ៧០ឆ្នាំ មានទីលំនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានដុំសាច់នៅដើមដៃទំហំធំ ធ្វើឲ្យរំខានដល់ការធ្វើចលនា និងឈឺចាប់ម្តងៗ ត្រូវបានក្រុមគ្រូពេទ្យTYDA បញ្ជូនមកព្យាបាលវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។ បន្ទាប់ពីបានវះកាត់រួចសភាពរបស់អ្នកជំងឺបានធូស្រាល និងអនុញ្ញាតឲ្យចេញទៅផ្ទះហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
