**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋបាលខេត្តព្រះសីហនុ បន្តបើកសំណើដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ លើឃុំចំនួន៣ នៅស្រុកស្ទឹងហាវ ដើម្បីអភិវឌ្ឍន៍

ព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ ឃុំ៣ ទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ លើដែលនឹងទទួលបានការសាងសង់ផ្លូវបេតុងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំទាំង០៣ ដែលទទួលបានរួមមាន៖ ឃុំអូត្រេះ, ឃុំកំពេញ, និងឃុំទំនប់រលក ដែលស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឃុំដែលទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ទាំង៣នេះ គឺធ្វើឡើងក្រោយមានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិរួមគ្នា នៅសាលាឃុំអូត្រេះ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការដឹកនាំសម្របសម្រួលពី លោក សៅ បុរីវឌ្ឍនៈ អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ និង លោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំទាំង៣ ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៣ និងក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃ។

មានប្រសាសន៍ក្នុងកម្មពិធីលោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ បានដាក់ឲ្យដំណើរការដេញថ្លៃ ជាបន្តបន្ទាប់ នៅទូទាំងខេត្តព្រះសីហនុ។
ជាក់ស្ដែងនៅព្រឹកនេះទី១៣មិថុនា រដ្ឋបាលស្រុកស្ទឹងហាវមានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣។

នាយកទីចាត់ការបានគូសបញ្ជាក់ថា គម្រោងសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ត្រឹមត្រូវតាមស្តង់ដារដំណើរការនៃកម្មពិធីទាំងមូល ហើយជាលទ្ធផលទទួលបាន ឃុំកំពេញ គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ, ឃុំទំនប់រលក បានគម្រោងផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ, ឃុំអូត្រេះ គម្រោងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២៨៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ,។

ក្នុងនោះម្ចាស់ក្រុមហ៊ុន ដែលដេញថ្លៃ បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន។

ជាមួយគ្នានេះនាយកទីចាត់ការ ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង