សម្ដេច ស ខេង អញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត ៕
