**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងស្រុកបវេល

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញអញ្ជើញជាអធិបតីភាព សំណេះសំណាល និងពិសាបាយសាមគ្គីជាមួយ និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងស្រុកបវេល ខេត្តបាត់ដំបង ចំនួន ៦៥នាក់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងក្រុងបាត់ដំបង ។

ពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅឯសាលចំរើនសិរីមង្គល ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលអភិបាលខេត្តផងដែរ ។

ថ្លែងនាឱកាសនោះឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ ។ មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ក្នុងនោះវិស័យទេសចរណ៍ក៏សំខាន់ផងដែរ។

ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍ក៏ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ ដោយយើងត្រូវការអ្នកវិនិយោគជាច្រើន បោះទុនវិនិយោគវិស័យសណ្ឋាគារ ផ្ទះសំណាក់ Resortបន្ថែមទៀត ដើម្បីត្រៀមរង់ចាំទទួលទេសចរដែលនឹងមកទស្សនាកំសាន្ដខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ។

ឯកឧត្ដមបន្ថែមថា បរទេសវាយតម្លៃ និងផ្ដល់ភាពជាគំរូមួយដល់ខេត្តបាត់ដំបង ដែលថា បាត់ដំបងជាខេត្តមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ជាងខេត្តណាៗទាំងអស់ ។

ជាមួយគ្នានោះឯកឧត្ដម សក់ សេដ្ឋា បានគូសបញ្ជាក់ថា គ្រប់បណ្ដាប្រទេសបានចាត់ទុក ការអភិវឌ្ឍន៍ធនធានមនុស្ស ជាកត្តាដ៏សំខាន់បំផុត សម្រាប់នាំប្រទេសជាតិ ទៅកាន់ភាពរីកចម្រើនជឿនលឿន ។

លើសពីនេះឯកឧត្ដមបានក្រើនរំលឹកដល់សិស្សនិស្សិតក្នុងពិធីនោះថា មុខវិជ្ជាវិទ្យាសាស្ត្របច្ចេកទេស នៅតែជាមុខវិជ្ជាដែលងាយនឹងរកការងារធ្វើ ខណៈអ្នកមានលើពិភពលោក ក៏ផ្ដើមចេញពីអ្នកដែលរកស៊ីលក់ខាងបច្ចេកវិទ្យាដែរ ។

ឯកឧត្ដម សក់ សេដ្ឋា ថ្លែងថា គ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដែលរាជរដ្ឋាភិបាលត្រូវបន្តខិតខំដោះស្រាយ ។ ឯកឧត្ដមថា បញ្ហាគ្រឿងញៀនបើយើងមើលទៅ គឺមិនទាន់ស្រាកស្រាននៅឡើយទេ ដែលក្មួយៗនិស្សិតទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរមានសមត្ថកិច្ច ទៅលើបញ្ហាគញរឿងញៀននេះ ។

បន្ថែមលើសពីនេះឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើឲ្យសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា ជួយទំនុបបម្រុង ផ្ដល់ឱកាស សំខាន់ការអប់រំជួយតម្រង់ទិសសម្រាប់ការសិក្សារៀនសូត្រ ដល់ក្មួយៗនិស្សិត ព្រោះក្មួយជាអ្នកបន្តវេនក្នុងការចូលរួម កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនជឿនលឿនតទៅមុខទៀត ។

ឯកឧត្ដម សក់ សេដ្ឋា បានលើកឡើងថា មិនមែនតារាចម្រៀងទាំងអស់សុទ្ធតែល្បីនោះទេ ហើយតារាចម្រៀង វណ្ណដា ជាឧទាហរណ៍មួយនៃយុវជនសម័យថ្មី ក្នុងការចាប់យកឱកាសការងារ ឲ្យត្រូវតាមចំណេះជំនាញរបស់ខ្លួន ។ ឯកឧត្ដមថា វណ្ណដាបានប្រើទេពកោសល្យរបស់ខ្លួន ក្នុងការផលិតបទចម្រៀង ដែលទទួលបានការគាំទ្រពីប្រជាជន ពិសេសស្រទាប់យុវវ័យ ។ ឯកឧត្ដមចាត់ទុកថាវណ្ណដាជាអ្នកជោគជ័យមួយ ប៉ុន្តែបើគ្មានចំណេះជំនាញ សីលធម៌ ចរិយាធម៌ និងវិន័យ ក៏គ្មានជោគជ័យណាមួយកើតឡើងដែរ ៕

អត្ថបទដែលជាប់ទាក់ទង