សេចក្ដីថ្លែងការណ៍អគ្គបញ្ជាការកម្ពុជា៖ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ពុំទាន់សម្រេចរឿងធ្វើសមយុទ្ធយោធារួមរបស់អាស៊ានឡើយ

ភ្នំពេញ៖ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។

