**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម នេត្រ ភក្រ្តា៖ ការបង្កើតនូវវត្តមានសត្វព្រៃនៅក្នុងតំបន់អង្គរ គឺជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃរបស់ប្រទេសកម្ពុជា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអ្នកដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងថា ក្នុនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងនាមក្រសួងបរិស្ថាន ដូចយើងបានដឹងស្រាបហើយថាតំបន់អង្គរគឺជារមណីយដ្ឋានមួយ ហើយវាក៏ជាឧទ្យានជាតិទីមួយក្នុងតំបន់អាសុីអាគ្នេយ៍ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៥មក ហើយអ្វីដែលការបង្កើតនូវវត្តមានសត្វព្រៃនៅក្នុងតំបន់អង្គរនេះគឺជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃរបស់ប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងបែបនេះក្នុងដំណើរទស្សនកិច្ចនៅតំបន់ឧទ្យានជាតិអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការដែលយើងអាចបង្កើតនូវវត្តមានសត្វព្រៃនេះគឺ៖
ទី១.ដោយសារប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាពពេញលេញ ដែលយើងអាចមានឱកាសក្នុងការគិតគូរទៅលើការងារការពារអភិរក្ស។

ទី២.តំបន់អង្គរគឺជាតំបន់មួយដែលយើងយល់ថាជាតំបន់ដែលមានសុវត្ថិភាពខ្ពស់ ដោយសារតែមានការគ្រប់គ្រង និងអភិរក្សពីអាជ្ញាធរជាតិអប្សរាដែលបានឈរជើងការពារនូវកន្លែងនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ចឹងហើយបានជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏ដូចជាអាជ្ញាធរជាតិអប្សរា សហការគ្នានូវក្នុងលែងសត្វព្រៃមួយចំនួន។ ហើយប្រភេទសត្វដែលយើងបានលែងនេះគឺមួយចំនួនយកមកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅដែលលែងនៅទីនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា តារយៈជាលទ្ធផលយើងឃើញថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ការលែងសត្វទោចចំនួន ៤គូ ស្មើនឹង ៨ក្បាល រហូតមកដល់ពេលនេះគឺវាបានកើតកូនបានរហូតទៅដល់ ៧ក្បាល។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា សត្ដែលយើងបានលែងនៅកន្លែងនេះ យើងជឿជាក់ថាវាមានសុវត្ថិភាព ហើយអ្វីដែលយើងខិតខំប្រឹងប្រែងបន្ថែមទៀតគឺការការពារជម្រករបស់វាឲ្យមានសុវត្ថិភាព។ ទន្ទឹមនឹងនេះ ដើម្បីការពារឲ្យសត្វនៅក្នុងព្រៃវាអាចមានលទ្ធភាពក្នុងការបន្តកំណើតកើតឲ្យបានច្រើន ហើយមានសុវត្ថិភាព យើងបានធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យពួកគាត់មានការយល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីអន្ទាក់។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ បានជម្រាបជូនថា ពាក់ព័ន្ធជាមួយនិងការអនុវត្តច្បាប់ ឥឡូវនេះរដ្ឋសភាបាននិងកំពុងពិនិត្យហើយបានអនុម័តនូវក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់នូវក្នុងការពង្រឹងទៅលើវិធានការនៃការគ្រប់គ្រង និងអភិរក្សសត្វព្រៃ។

ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) ដែលបានសហការគ្នានៅក្នុងការបង្កើតនូវវត្តមានសត្វព្រៃនៅក្នុងតំបន់អង្គរនេះ ៕

អត្ថបទដែលជាប់ទាក់ទង