សម្តេចតេជោហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការនាព្រឹកស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។
សូមបញ្ជាក់ថា សម្តេចតេជោ សម្រាប់កម្មវិធីនាថ្ងៃស្អែកនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល ផ្ដោតទៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
