សម្ដេចតេជោ៖ អតីតកាលមិនអាចធ្វើអ្វីកើតនោះទេ ប៉ុន្ដែត្រូវយកជាបទពិសោធន៍សម្រាប់តម្រង់ផ្លូវ ពេលបច្ចុប្បន្ន និងអនាគត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា គេមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែត្រូវអតីតកាលជាបទពិសោធន៍ សម្រាប់បច្ចុប្បន្នកាល និងទៅអនាគត ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់ នាថ្ងៃទី៥ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតមែនហើយ អតីតកាលយើងមិនអាចធ្វើអ្វីកើតនោះទេ ប៉ុន្ដែអតីតកាលផ្ដល់នូវបទពិសោធន៍ឲ្យយើងសម្រាប់តម្រង់ផ្លូវ សម្រាប់បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រឹស្ដីមួយចំនួនបាននិយាយថា បើនិយាយពីអតីតកាល គឺមិនអាចបង្វិលបាន ដោយគ្មានអ្នកណាទៅផ្លាស់ប្ដូររឿងអតីតកាលបានទេ» ៕
