ព្រះមហាក្សត្រកម្ពុជា នឹងយាងនិវត្តន៍មកកាន់មាតុភូមិវិញ នារសៀលថ្ងៃនេះ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នឹងយាងនិវត្តន៍មកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសឥណ្ឌា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។៕
