បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំប្រុសម្នាក់ មានដុំគីសជាប់នៅក្បាលជាង ៨ឆ្នាំ

ភ្នំពេញ៖ អ៊ំប្រុស កើ សេន អាយុ ៥៥ឆ្នាំ ត្រូវបានពិនិត្យ និងព្យាបាលដោយការវះកាត់យកដុំគីសជាប់នៅក្បាលជាង ៨ឆ្នាំចេញដោយជោគជ័យពីសំណាក់គ្រូពេទ្យ TYDA នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ហើយពេលនេះដែរគាត់បានធូរស្រាលចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
