នាយករដ្ឋមន្ត្រី៖ បើគ្មានសន្តិភាព គ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករនិយោជិត នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ ។
ក្នុងពិធីអញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃទី២៧ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។ សម្តេចថា ដោយសារកសិកម្មតែមួយមុខមិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមាននេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្ម ៕
