**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តម គួច ចំរើន ផ្តាំផ្ញើអភិបាលរងស្រុកថ្មី ប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមសេចក្តីប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការប្រកាសលេខ ២៤៦២ប្រក សម្រេច
-ប្រការ១.ផ្ទេភារកិច្ចលោកស្រី ម៉ម សាមុត ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
-ប្រការ២.តែងតាំងលោកស្រី វាល់ ច័ន្ទវលក្ខណ៍ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកស្រី ម៉ម សាមុត អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវថ្មី បានធ្វើការបេ្តជ្ញាចិត្ត៖
១.ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព
២.ប្តេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលស្រុក រក្សាសាមគ្គីភាព-ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវ
៣.ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែនិងលើកស្ទួយជីវភាពរស់នៅសុខុមាលភាព សន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា
៤.បម្រើសាវាសាធារណៈជូនប្រជាពលរដ្ឋ មិនរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរឱ្យមានប្រសិទ្ធិភាព។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើលោកស្រីអភិបាលរងស្រុកថ្មី ប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារស្រុកស្ទឹងហាវ មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍស្រុកស្ទឹងហាវឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត។ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។​ ខ្ញុំសូមស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងហាវ សូមផ្តល់ការគាំទ្រដល់លោកស្រីអភិបាលរងស្រុកថ្មី ក្នុងការចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍស្រុកស្ទឹងហាវឱ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ត្រូវពង្រឹងតួនាទី ភារកិច្ចជាមន្ត្រីដឹកនាំជាស្រ្តីឱ្យបានកាន់តែច្រើន ក្នុងការបំពេញការងារជាអភិបាល អភិបាលរងក្រុង ស្រុក ហើយការចូលកាន់តំណែងជាអភិបាល ក្រុង ស្រុក មានពីរអាណត្តិ (ស្មើ ៨ឆ្នាំ) ស្នើសុំឱ្យមន្រ្តីជានារីស្រុកស្ទឹងហាវ ត្រូវក្លាហាន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនក្នុងការលើកទឹកចិត្ត និងមានសក្តានុពលក្នុងការបំពេញការងារ ពិសេសបណ្តុះបណ្តាលផ្តល់តួនាទីដល់ស្ត្រីនៅស្រុកស្ទឹងហាវ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់បំពេញការងារគ្រប់គ្រងរចនាសម្ព័ន្ធ រដ្ឋបាលស្រុកត្រូវយក ចិត្តទុកដាក់បន្តការខិតខំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាគោលដៅរបស់យើង ដើម្បីការពារសេចក្តីសុខសាន្តរបស់ពួកគាត់។ ទាក់ទងការងារអភិវឌ្ឍនៅមូលដ្ឋានស្រុកស្ទឹងហាវ មានផ្លូវថ្នល់ និងផ្លូវបេតុងជាច្រើនកំពុងកើតមានឡើង ដូច្នេះយើងត្រូវបង្កើនសមត្ថភាពរបស់ខ្លួនទាំងថ្នាក់ឃុំ ស្រុកដោយផ្តើមចេញពីការរៀបចំធ្វើផែនការអភិវឌ្ឍរបស់ខ្លួន ត្រូវម្ចាស់ការចាត់ចែងអភិវឌ្ឍដោយខ្លួនឯងប្រកបដោយគុណភាព ប្រសិទ្ធភាព។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនរដ្ឋបាលស្រុកស្ទឹងហាវចំនួន ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក សម្រាប់ឱ្យរដ្ឋបាលស្រុកស្ទឹងហាវរៀបចំពង្រីកសាលប្រជុំឱ្យបានធំទូលាយ ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង