សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវកម្មករនិយោជិត រួមគ្នាថែរក្សាសុខសន្តិភាព ។
ក្នុងពិធីជួបសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បើមានករណីវិវាទត្រូវដោះស្រាយឲ្យឆាប់ សហជីព ម្ចាស់រោងចក្រ តំណាងកម្មករ ខិតខំដោះស្រាយ ដោយមានការចូលរួមពីក្រសួងការងារ និងអាចជ្ញាធរមូលដ្ឋាន មានតែគោលការណ៍ឈ្នះ-ឈ្នះ ប៉ុណ្ណោះ ដែលអាចដោះស្រាយបាន ហើយចៀសវាងទៅតាមផ្លូវតុលាការ។ យើងទាំងអស់គ្នា ត្រួវរួមគ្នាធ្វើយ៉ាងម៉េច ដើម្បីឲ្យប្រទេសជាតិយើង មានសេចក្តីសុខ មានស្ថិរភាព» ៕
