**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បណ្ឌិត ហ៊ុន ម៉ាណែត៖ ថ្ងៃនេះកាលពីខែឧសភា ឆ្នាំ២០២១ គឺយើងកំពុងនៅក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវឥតស្រមោល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានថ្លែងថា ថ្ងៃនេះកាលពីខែឧសភា ឆ្នាំ២០២១ គឺយើងកំពុងនៅក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវឥតស្រមោល ដែលបានរាតត្បាតយ៉ាងរហ័ស កាចសាហាវ និងសម្លាប់ប្រជាជនខ្មែររាប់រយនាក់ និងជាច្រើនលាននាក់នៅទូទាំងពិភពលោក។

ឯកឧត្ដមបានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខណៈតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើររាជរដ្ឋាភិបាលជូនសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តម បណ្ឌិតបន្តថា ប៉ុន្តែពេលនេះ អ្វីៗគឺផ្ទុយស្រឡះ ដោយយើងទាំងអស់គ្នាកំពុងអង្គុយជួបជុំប្រកបដោយស្នាមញញឹម និងភាពរីករាយ ព្រមជាមួយនឹងការបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើររាជរដ្ឋាភិបាល ដែលជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ គុណបំណាច់ ពលិកម្ម និងវីរភាព ដើម្បីអាយុជីវិតរបស់ប្រជាជនខ្មែរ និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច ដោយការយកជ័យជម្នះលើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏ត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានអន្តរជាតិផងដែរ ដូចដែលឆ្លុះបញ្ចាំងតាមរយៈចំណាត់ថ្នាក់ល្អបំផុតដែលផ្តល់ឱ្យកម្ពុជា ចំពោះភាពរហ័ស និងប្រសិទ្ធភាពនៃការដឹកនាំ ចាត់ចែង និងគ្រប់គ្រងការរាតត្បាត និងផលប៉ះពាល់ ជាពិសេសការសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩។ លទ្ធផលគួរជាទីមោទនៈនេះ បានកើតឡើងដោយសារមានយន្តការសំខាន់ចំនួន ៣ គឺ៖

ទី១. យន្តការថ្នាក់ជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដោយផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំង សម្រាប់សង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩។

ទី២. យន្តការសម្របសម្រួលកម្រិតគណៈកម្មការអន្តរក្រសួង និងរាជធានី-ខេត្ត ដែលផ្តល់ការគាំទ្រផ្នែកសម្ភារ បច្ចេកទេស និងថវិកា

និងទី៣. ប្រតិបត្តិករផ្ទាល់ ដែលបានបំពេញការងារយ៉ាងសកម្ម ច្បាស់លាស់ និងប្រកបដោយការលះបង់ខ្ពស់បំផុត ជាពិសេសក្រុមគ្រូពេទ្យដែលត្រូវបានមហាជនប្រសិទ្ធនាមថាជា “កងទ័ពអាវស”៕

អត្ថបទដែលជាប់ទាក់ទង