ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ស្ដើង សុខុម ដឹកនាំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភី សុភាត់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
កិច្ចប្រជុំ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានចូលរួមពីក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជំនាញ អភិបាលក្រុងកំពង់ចាម អភិបាលស្រុកកំពង់សៀម, ព្រៃឈរ,ជើងព្រៃ តំណាងក្រុមហ៊ុនទទួលការ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ថា ការងារដោះស្រាយផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤ គន្លងប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីស្សូណា ខេត្តកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបទៅនឹងអនុក្រឹត្យលេខ ៨៧ អនក្រ.បក ស្ដីពីក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រង គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈផងដែរ ៕
