ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ឱ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន
ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។
ខ្ញុំបានបក់ដៃហៅគាត់អោយចូលមកក្បែរដើម្បីសួរនាំអំពីគាត់ ហើយក៏ទិញផ្ការបស់គាត់ទាំងអស់ដើម្បីចែកជូនប្អូនៗដែលនៅក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍… ភ្លាមនោះគាត់បានសំពះអរគុណ ព្រមទាំងស្ទុះមកអោបខ្ញុំដោយទឹកមុខសប្បាយរីករាយ មុននឹងគាត់លាខ្ញុំចេញទៅ។ កាយវិការរបស់ក្មួយម្នាក់នេះនិងដំណើររឿងរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន😀🥰
ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានអោយក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។
