កីឡាការិនី ស្រួង ភាវី ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះកីឡាការិនីថៃ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម១បាំង

ភ្នំពេញ៖ អបអរសាទ កីឡាការិនីកម្ពុជា ស្រួង ភាវី ឡើងពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ហើយត្រូវជួបកីឡាការិនីវៀតណាម Kien Tuong Phung ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។
រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕
