**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តម ឆាយ ថន៖ ការបំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំង៣ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច គឺជាការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា

ភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងក្រុមការងារចំពោះកិច្ចក្រសួងផែនការ សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិ ស្វែងយល់ពីដំណើរការនៃការត្រៀមការចាកចេញ ការចាកចេញ និងក្រោយការចាកចេញរបស់កម្ពុជា និងពិភាក្សាអំពីការងារដែលត្រូវធ្វើបន្តរបស់គណៈកម្មាធិការជាតិ និយាយជារួម និងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនិយាយដោយឡែក ដើម្បីចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចទៅតាមសមត្ថកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌនៃការងារត្រៀមចាកចេញ ឱ្យសម្រេចបានជោគជ័យនូវភារកិច្ចដ៏ធំធេងនេះជូនរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២១ ការិយាល័យអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា បានជូនព័ត៌មានថា កម្ពុជាបំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំង៣ លើកទីមួយ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ លក្ខណៈវិនិច្ឆ័យទាំង៣ ដែលវាយតម្លៃដោយ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UN Committee for Development Policy, CDP) រួមមាន៖
១-ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income, GNI, per capita) ត្រូវធំជាង១.២២២ដុល្លារ។ កម្ពុជាមានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ស្មើនឹង ១.៣៧៧ដុល្លារ នៅឆ្នាំ២០២១។
២-សន្ទស្សន៍ធនធានមនុស្ស (Human Assets Index, HAI) ត្រូវមានតម្លៃស្មើឬធំជាង ៦៦។ កម្ពុជាទទួលបានពិន្ទុ ៧៤,៣។
៣-សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environmental Vulnerability Index, EVI) ត្រូវមានតម្លៃស្មើឬតូចជាង ៣២។ កម្ពុជាទទួលបានពិន្ទុ ៣០,៦។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ជាមួយនឹងការវាយតម្លៃខាងលើ ស្ថាប័នអង្គការសហប្រជាជាតិ នឹងវាយតម្លៃប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ គឺគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ នឹងវាយតម្លៃអំពីលក្ខណៈវិនិច្ឆ័យទាំង៣ ជាលើកទីពីរ និង សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (Conference on Trade and Development, UNCTAD) នឹងវាយតម្លៃអំពីស្ថានភាពនៃភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile of Cambodia)។ ក្នុងករណីដែលប្រទេសកម្ពុជាទទួលបានជោគជ័យនៅក្នុងការវាយតម្លៃលើកទីពីរនេះ ប្រទេសកម្ពុជានឹងមានពេល ៣ឆ្នាំ ឬ ៥ឆ្នាំ សម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ពោលគឺនៅឆ្នាំ២០២៧ ឬ២០២៩ កម្ពុជានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ការបំពេញបាននូវលក្ខណៈវិនិច្ឆ័យសម្រាប់ត្រៀមចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច គឺជាការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការចាកចេញរបស់ប្រទេសកម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នឹងបង្កើតបាននូវរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃការរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា ដែលជាមោទនភាពជាតិដ៏ឧត្តុងឧត្តមរបស់ប្រទេស និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង