**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រីការងារកម្ពុជា រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីប្រទេសផ្សេងៗទៀត រួមទាំងដៃគូសន្ទនាមួយចំនួន ពិភាក្សាពីការអប់រំ និងបណ្តុះបណ្តាលជំនាញប៉ៃតងដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង។

កិច្ចពិភាក្សាលើប្រធានបទដ៏សំខាន់មួយនេះគឺធ្វើឡើងនៅអំឡុងពេលវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

កិច្ចពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ត្រូវបានចាត់ទុកជាប្រធានបទដ៏សំខាន់មួយក្នុងវេទិកាអប់រំពិភពលោកលើកទី១៩ ហើយក៏ជាបញ្ហាសកលដ៏ធំមួយដែរនាពេលបច្ចុប្បន្ននេះ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រី Baroness Barran ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលជំនាញ ដែលសុទ្ធសឹងជាបុគ្គលសំខាន់ក្នុងការដឹកនាំកិច្ចពិភាក្សាខាងលើនេះ ព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត ដោយផ្តោតលើតួនាទីជាមូលដ្ឋាននៃការអប់រំ និងបណ្តុះបណ្តាលជំនាញ ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលជំនាញចក្រភពអង់គ្លេស បានចែករំលែកបទពិសោធន៍ គោលនយោបាយ/ផែនការយុទ្ធសាស្រ្ត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលដែលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីឈានទៅដល់ការការអប់រំបៃតងសម្រាប់ទាំងអស់គ្នា។

លោកជំទាវរដ្ឋមន្ត្រី Baroness Barran និងរដ្ឋមន្ត្រីអប់រំនិងបណ្តុះបណ្តាលជំនាញ បានប្តេជ្ញានិងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការគាំទ្រលើកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យឆ្លើយតបទៅនឹងប្រែប្រួលអាកាសធាតុជាសកល និងការអបរំបៃតង។

សូមជម្រាបថា មូលបទ «ការអប់រំបៃតង» គឺបានន័យថា ពិភពលោក តាមរយៈវេទិកាអប់រំពិភពលោកលើកទី១៩ បានផ្តោតលើការបញ្ជ្រាបនូវគោលគំនិត៤ចំណុចសំខាន់ៗ៖ ១-ជំរុញឱ្យគ្រឹះស្ថានអប់រំ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយសម្ភារដែលប៉ះពាល់ខ្លាំងដល់អាកាសធាតុ។ ២-ជំរុញឱ្យរៀបចំកម្មវិធីសិក្សា និងអនុវត្តតាមកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាកម្មវិធីសិក្សាដែលជួយទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់អាកាសធាតុ។ ៣-ជំរុញលើកទឹកចិត្តដល់គ្រូពង្រឹងនិងពង្រីកការបង្រៀន ការអប់រំបណ្ដុះបណ្ដាលនូវកម្មវិធីសិក្សាដែលការពារបរិស្ថាន លើកស្ទួយភាពបៃតង ធ្វើយ៉ាងណាបញ្ជ្រាបទៅដល់សិស្សានុសិស្សនិងនិស្សិឱ្យបានកាន់តែច្រើន។ និង៤-លើកស្ទួយឱ្យសហគមន៍នីមួយៗបង្កើនការគិតគូរដល់ផ្នែកបរិស្ថាន តាមរយៈការសន្សំសំចៃអគ្គិសនី និងទប់ស្កាត់ការបំពុលបរិស្ថានជាដើម៕

អត្ថបទដែលជាប់ទាក់ទង