**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តកំពង់ស្ពឺ៖ យុទ្ធនាការអន្ទាក់សូន្យ ពិតជាផ្តល់សារសំខាន់យ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ និងកិច្ចការអភិរក្សសត្វព្រៃនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យ ពិតជាផ្តល់សារសំខាន់យ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ និងកិច្ចការអភិរក្សសត្វព្រៃនៅកម្ពុជា។

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា ការបាត់បង់ប្រភេទសត្វព្រៃមួយចំនួនវាបានបង្កគ្រោះថ្នាក់ដល់ប្រភេទសត្វដទៃទៀតពីព្រោះថាសត្វទាំងអស់វាសុទ្ធសឹងតែមានទំនាក់ទំនងនិងបំពេញគ្នាទៅវិញទៅមក។

ឯកឧត្តមបន្ថែមថា បើខ្វះការចូលរួមពី ពលរដ្ឋនោះព្រៃឈើ សត្វព្រៃ របស់យើងនឹងទទួលរងគ្រោះថ្នាក់ពុំខាន ដោយហេតុនេះហើយ ឯកឧត្តម បានអំពាវនាវឱ្យពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីសំដៅធ្វើយ៉ាងណាអភិរក្សសត្វព្រៃឱ្យបានគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា មន្រ្តីឧទ្យានុរក្ស និងមន្រ្តីពាក់ព័ន្ធទទួលផលលំបាកច្រើនដែលក្នុងនេះទទួលរងទាំងការដើរកាត់ព្រៃភ្នំ ទាំងយប់ទាំងថ្ងៃ ហើយពិសេសនៅប្រឈមមុខជាមួយជនល្មើសក្នុងពេលបំពេញការងារថែមទៀត។

ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា”អ្នកបរិភោគសត្វព្រៃតែងទទួលរងគ្រោះថ្នាក់ដោយសារតែឆ្លងជំងឺដោយសារមិនបានឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់ពេទ្យសត្វ។អ្នកដែលបរិភោគសត្វព្រៃបានបាត់ជីវិតដោយសាររោគជំងឺ។យើងត្រូវបឈ្ឈប់បរិភោគសាច់សត្វព្រៃ ពីព្រោះថាសត្វព្រៃក៏មានជីវិតដូចយើងដែរ។សត្វព្រៃមានតម្លៃដ៏មហាសាល យើងត្រូវរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត”។

ទន្ទឹមជាមួយគ្នាឯកឧត្តមបានលើកឡើងដោយមានវិធានការចំពោះអ្នកដែលលក់ខ្សែគោ ខ្សែហ្រ្វាំងកង់ដែលបានដាក់លក់ក្នុងព្រៃជាតំបន់អភិរក្សដែលទីកន្លែងទាំងនោះត្រូវបានគេចាត់ទុកថាពួកគេលក់សម្រាប់ជនល្មើសប្រើសអន្ទាក់សម្លាប់សត្វព្រៃតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាខេត្គ គោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង