សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី យាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧០ យាងចូល ៧១ព្រះវស្សា

ភ្នំពេញ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិក មូលនិធិមុទិតា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ សព្វព្រះហឫទ័យយាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧០ យាងចូល ៧១ព្រះវស្សា ដែលរៀបចំថ្វាយដោយ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល នាវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ៕
