**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេចតេជោ៖ គោលដៅរបស់កម្ពុជា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនដើម្បីលុយទេ គឺដើម្បីឲ្យបរទេសស្គាល់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ មិនមែនដើម្បីលុយនោះទេ ប៉ុន្តែដើម្បីឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើន ព្រោះពីមុនបើនិយាយដល់កម្ពុជា គេមិនសូវស្គាល់ទេ តែបើនិយាយដល់របបប្រល័យពូជសាសន៍ ប៉ុល ពត បានគេស្គាល់។

ព្រឹត្តិការណ៍ប្រកួតស៉ីហ្គេម រាជរដ្ឋាភិបាលបានសម្រេចមិនគិតប្រាក់លើការលក់សំបុត្រចូលទស្សនា និងការស្នាក់នៅ ហូបចុករបស់កីឡាករ ប្រតិភូកីឡាទាំងអស់ រួមនឹងការផ្តល់សិទ្ធិផ្សព្វផ្សាយក៏មិនគិតថ្លៃដែរ។

សម្តេចតេជោចាត់ទុកការមិនគិតប្រាក់ សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេមនេះ ជាការវិនិយោគរយៈពេលវែង ដែលបង្កើតមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងអស់ដែលមកចូលរួមការប្រកួត និងមកលេងក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករ-កីឡាការិនី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជាលើកដំបូងក្នុងប្រវត្តិនៃការប្រកួតដែលកម្ពុជា ទី១៖ មិនលក់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្លួន និងសម្រាប់អ្នកគាំទ្រពីបណ្តាប្រទេសដទៃ ឲ្យប្រជាជនទទួលបានការសប្បាយរីករាយ អ្នកមានលទ្ធភាពក៏ចូលបាន អ្នកគ្មានលទ្ធភាពក៏ចូលបាន ក្នុងករណីដែលគេទៅរកទាន់ពេល។ ឯទី២៖ ការស្នាក់នៅ និងហូបចុកយើងទទួលការចំណាយ ដែលយើងត្រូវចំណាយបន្ថែមប៉ុន្មាន៧លានដុល្លារ សម្រាប់ការស្នាក់អាស្រ័យរបស់កីឡាករ កីឡាការិនី ពីបណ្តាប្រទេសនានា នេះជារឿងខ្ញុំគិតថាវាបង្កើតនូវសាមគ្គីភាព គោលដៅរបស់កម្ពុជាមិនមែនចង់បានលុយទេ គោលដៅរបស់កម្ពុជាទៅវែងឆ្ងាយជាងនេះ វិនិយោគត្រឹមប៉ុណ្ណេះ ប៉ុន្តែផលចំណេញនឹងមានរយៈពេលវែង»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំចង់បើកឱកាសសម្រាប់ប្រទេសនានា ចូលមកស្គាល់កម្ពុជា ពិតប្រាកដយ៉ាងម៉េច? ចំណុចនេះជាការវិនិយោគរយៈពេលវែង ហើយជាការបង្កើតមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងអស់ ដែលមកចូលរួមការប្រកួត និងមកលេងក្នុងប្រទេសកម្ពុជា របស់យើង។

ការផ្សព្វផ្សាយចេញ គេទិញសិទ្ធិផ្សព្វផ្សាយតែកម្ពុជា អត់លក់ទេ ឲ្យសិទ្ធិយកទៅផ្សាយទៅ សំខាន់បំផុតឲ្យគេស្គាល់កម្ពុជា ដើម្បីបង្កើតនូវស្ថានភាពអនុគ្រោះមួយដែលកម្ពុជាគេភ្លេច បើនិយាយពី ប៉ុល ពត គេស្គាល់ ប៉ុន្តែបើនិយាយពីកម្ពុជា គេអត់ស្គាល់។ ៧៣ប្រទេស គេស្គាល់កម្ពុជាតាមរយៈអង្ករ ប្រទេសមួយចំនួនបានស្គាល់កម្ពុជា តាមរយៈផលិតផល ឥឡូវប្រទេសមួយចំនួនទៀត បានស្គាល់កម្ពុជាតាមរយៈស៉ីហ្គេម»។

បើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២​ (CAMSOC) នាពេលថ្មីៗនេះបានឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីត្រូវចំណាយលើសនេះទៀត ក៏ត្រូវចំណាយដែរ​ ដើម្បីឲ្យរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមបានល្អ ធ្វើយ៉ាងណាឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់៕

អត្ថបទដែលជាប់ទាក់ទង