**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជាង ៤០ឆ្នាំកន្លងមកនេះ, វិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយកត្តាអនុគ្រោះចំនួន ៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ, វិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយកត្តាអនុគ្រោះចំនួន ៣ ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ក្នុងនាមជាប្រតិបត្តិករផ្ទាល់ រហូតមានការរីកចម្រើនរីកលូតលាស់ពេញផ្ទៃប្រទេស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លើសពីនេះ ក៏សូមកោតសរសើរចំពោះការរួបរួមគ្នាដោយប្រើប្រាស់ភាសា និងចង្វាក់នៃបេះដូងតែមួយ ក្នុងនាមជាសមាជិកបក្ស តាមរយៈការខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកជំរុញបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការគោរពចំពោះគំរូវីរភាពរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអនុប្រធាន និងថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាជិក-សមាជិកាបក្សទាំងអស់ ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងគណបក្ស ក្នុងគ្រប់ដំណាក់កាល ប្រកបដោយភាពអង់អាចក្លាហាន និងតស៊ូលះបង់ខ្ពស់ ដែលការណ៍នេះ ពិតជាបានផ្តល់នូវជីវិត ឱកាស និងក្តីសង្ឃឹម សម្រាប់ជាយុវជនជំនាន់ក្រោយទាំងក្នុងពេលបច្ចុប្បន្ន និងគ្រប់ជំនាន់ទៅមុខ។ ពិតណាស់ ដោយសារកត្តាសុខសន្តិភាព, ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញដូចពេលបច្ចុប្បន្ននេះ ព្រមទាំងអាចរៀបចំព្រឹត្តិការណ៍ធំៗក្នុងវិស័យសិល្បៈ និងកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាដើម។ ក្នុងន័យនេះ សន្តិភាព គឺជាបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់សម្រាប់សិល្បៈ និងកីឡា ដោយអាចនិយាយបានថា ទាំងសិល្បៈ និងកីឡា គឺរស់ក្នុងសន្តិភាព។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ, វិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយកត្តាអនុគ្រោះចំនួន ៣ គឺ៖ ទី១. ការដឹកនាំដែលមានគោលនយោបាយត្រឹមត្រូវ, ទី២. ភាពអំណោយផលនៃសុខសន្តិភាពពេញផ្ទៃប្រទេស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងគ្រប់ផ្នែកគ្រប់វិស័យ និងទី៣. ការផ្តល់ឱកាស និងគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបអាចបង្ហាញសមត្ថភាព និងបង្កើនសមត្ថភាពរបស់ខ្លួនទៅតាមទេពកោសល្យរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង