ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។ ដោយមានការអញ្ជើញចូលរួម ពីលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងមន្ត្រីផងដែរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦លានរៀល (ប្រាំមួយលានរៀល) និងថវិកាដែលចូលរួមពីថ្នាក់ដឹកនាំ និងកងកម្លាំងនៃស្នងការដ្ឋាននគរបាល ចំនួន ១.៥៨០.០០០រៀល (មួយលានប្រាំរយប៉ែតសិបពាន់រៀល) និង ១.៦៨៥ដុល្លារ (មួយពាន់ប្រាំមួយរយប៉ែតសិបប្រាំដុល្លា) និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូន ក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី ស៊ុន អេង បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
