សម្តេចតេជោ ចាត់ទុកការទាមទារ ដកអភិបាលខេត្តកែប ពាក់ព័ន្ធការរកភាស៊ីអនាម័យ ជារឿង ដុតឱ្យខ្លោច រោចឱ្យឆៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការទាមទារឲ្យដកតំណែងឯកឧត្ដម សោម ពិសិដ្ឋ ចេញពីអភិបាលខេត្តកែប ពាក់ព័ន្ធរឿងរកភាស៊ីអនាម័យ ជារឿងដុតឱ្យខ្លោច រោចឱ្យឆៅ។
ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា «កាលពីស្ដីឱ្យអភិបាលខេត្តកែប មានអ្នកថែមអំបិល ប្រហុក ទាមទារឲ្យដកចៅហ្វាយខេត្តកែបចឹង ខ្ញុំសឹងតែថាត្រឡប់ទៅវិញថា កុំដុតឱ្យខ្លោច រោចឱ្យឆៅ។ ល្ងង់វាល្ងង់ហើយ ម៉ែអាណាចូលជាន់ដីកែបយកភាស៊ីនោះ វាល្ងង់ហួស ស្ដីឱ្យដូចកូនអញ្ចឹង» ៕
