នាយកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ នៅកងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២

ភ្នំពេញ៖ ឯកឧត្ដមនាយកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ នៅកងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ។

