សោកស្ដាយ! សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ ទទួលមរណភាពដោយរោគាពាធ

ភ្នំពេញ៖ សមាគមសិល្បករខ្មែរបង្ហោះសារចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត ដែលទទួលបានដំណឹងថា សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ទីតាំងតម្កល់ធ្វេីបុណ្យសពនៅវត្តទួលលេខទំនាក់ទំនង ក្រុមគ្រួសារសព 012 649 649។
សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក គន្ធ តារាវណ្ណ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

