ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសមាគមន៍ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នារសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសមាគមន៍ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
កិច្ចប្រជុំនេះដែរ មានការអញ្ជេីញចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធាន លោកនាយការិយាល័យជំនាញ លោកនាយរងការិយាល័យទទួលការងាររដ្ឋបាលសរុប លោកអធិការនគរបាល-លោកអធិការរងទទួលសេនាធិការ ស្រុក-ក្រុង ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ៕

