ទូតកម្ពុជាប្រចាំប្រទេសថៃ ផ្ញើសាររំលែកមរណទុក្ខពលករខ្មែរ ៨នាក់ ដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ បន្ទាប់ពីទទួលបានព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រនៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យពលករកម្ពុជាចំនួន ៨នាក់ស្លាប់ និងរងរបួសចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
