កេសរកូលព្រៃជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុង“ពិព័រណ៍កេសរកូលកម្ពុជា” ដើម្បីអបអរសាទរវេទិកាកេសរកូលជាតិ លើកទី៣

ភ្នំពេញ៖ “ពិព័រណ៍កេសរកូលកម្ពុជា” ដែលរៀបចំឡើង ដើម្បីអបអរសាទរ វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា បានប្រារព្ធបើកជាផ្លូវការ នៅថ្ងៃសុក្រ ទី ៧ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ។
ពិព័រណ៍ខាងលើនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត វិស័យឯកជន សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ។
នៅក្នុងពិព័រណ៍ខាងលើនេះកម្ពុជាបានយកកេសរកូលព្រៃជាច្រើនប្រភេទ បានដាក់តាំងបង្ហាញក្នុង“ពិព័រណ៍កេសរកូលកម្ពុជា” ដើម្បីអបអរសាទរវេទិកាកេសរកូលជាតិ លើកទី៣ នៅរាជធានីភ្នំពេញផងដែរ៕

