**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សិល្បៈចាក់ចេក ពេញនិយមសម្រាប់អ្នកស្រុកអង្គរ ប្រើក្នុងពិធីបុណ្យផ្សេងៗ ទៅតាមប្រពៃណី

ភ្នំពេញ៖ ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណិត ដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយសម្រាប់ពិធីបុណ្យទានផ្សេងៗទៅតាមប្រពៃណី។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់មឈូសសម្រាប់បូជាសពជាដើម។

លោក ជា វុធ អាយុ៤៤ឆ្នាំ ជាអ្នកស្រុកក្នុងតំបន់អង្គរម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលបានមកជួយចាក់ក្បាច់ស្រទបចេក ដើម្បីធ្វើបុណ្យបូជាសពសាច់ញាតិរបស់គាត់ បានឱ្យដឹងថា រូបគាត់មានជំនាញខាងសិល្បៈចាក់ស្រទបចេកនេះជាង២០ឆ្នាំមកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ។ បន្ថែមពីលើនេះ លោកក៏បានទៅសង្កេតមើលក្បាច់នៅចម្លាក់តាមប្រាសាទនានាថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់នៅលើស្រទបចេក ឱ្យកាន់តែរស់រវើក និងរីកចម្រើន។

លោក ជា វុធ មានប្រសាសន៍ទៀតថា ដើម្បីចាក់ស្រទបចេកជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូនមានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌។ ការចាក់ចេកទៀតសោត ក៏សម្របទៅតាមអាកាសធាតុដែរ បើរៀបចំកម្មវិធីបុណ្យទាននៅរដូវក្តៅ តម្រូវឱ្យអ្នកចាក់ក្បាច់ស្រទបចេក ត្រូវតែចាក់ដោយរហ័ស និងចាក់ក្បាច់ឱ្យមានរាងធំបន្តិច ដើម្បីបង្ការនៅពេលស្រទបចេកនោះស្វិត តែរក្សាទ្រង់ទ្រាយក្បាច់ល្អ។ ម្យ៉ាងទៀត អ្នកចាក់ស្រទបចេកអាចចាក់ភ្លាម រៀបចំកម្មវិធីភ្លាមៗក៏បានដែរ ដើម្បីរក្សាកុំឱ្យស្រទបចេកស្វិតទាន់។

លោក វុធ ឱ្យដឹងថា អ្នកភូមិពាម ហាក់មិនសូវជាពេញនិយមការរៀបចំតម្លើងរោងស្រាប់ ឬក្បាច់ព្រីន ដូចជាអ្នករស់នៅទីក្រុង ឬទីប្រជុំជនឡើយ។ អ្នកភូមិពាម គឺនៅតែនិយមលើសិល្បៈចាក់ចេកសម្រាប់តុបតែងរោងបុណ្យផ្សេងៗទៅតាមប្រពៃណីរបស់អ្នកភូមិតាមទម្លាប់ដូនតា។

លោក ជា វុធ ចង់ឱ្យកូនចៅជំនាន់ក្រោយ ជួយថែរក្សាក្បាច់ចាក់ចេកនេះ កុំឱ្យបាត់បង់ពីព្រោះវាជាកេរមរតកដូនតា ដែលមានជាយូរមកហើយ។

អ្នកភូមិគោកត្នោត ម្នាក់ទៀត ដែលមានជំនាញខាងសិល្បៈចាក់ក្បាច់លើស្រទបចេកជាង១៥ឆ្នាំមកហើយ លោក គី ក៏បានឱ្យដឹងដែរថា លោកចេះចាក់ក្បាច់លើស្រទបចេកនេះ ព្រោះតែការស្រលាញ់។ កាលពីជាង១៥ឆ្នាំមុន លោកបានឃើញចាស់ៗ ចាក់ក្បាច់នៅលើស្រទបចេកបានស្អាត រូបលោកក៏រៀនសូត្របន្ត។

លោក គី បានអធិប្បាយថា សិល្បៈចាក់ក្បាច់លើស្រទបចេកនេះ គេប្រើនៅក្នុងពិធីបុណ្យគ្រប់ប្រភេទ ដូចជា បុណ្យចម្រើនអាយុ បុណ្យបូជាសព បុណ្យដា បុណ្យបច្ច័យបួន ជាដើម គឺមានការតុបតែងលម្អដោយក្បាច់ចាក់ចេក។ ការប្រើក្បាច់ទៀតសោត មាន២ប្រភេទ តួយ៉ាងបុណ្យពុទ្ធាភិសេក គឺត្រូវប្រើក្បាច់ណាដែលមានសិរីសួស្តី ដូចជាក្បាច់ភ្ញីទេស រីឯបុណ្យបូជាសពវិញ គេច្រើនប្រើភ្ញីភ្លើង ហើយអ្នកភូមិគោកត្នោតមិននិយមប្រើក្បាច់ដែលគេគូរស្រាប់ៗ ឬក្បាច់ស្មាច់នោះឡើយ។ មានក្បាច់ចម្លាក់ជាច្រើន ដែលអ្នកភូមិតែងយកមកប្រើ សម្រាប់ឆ្លាក់លើស្រទបចេក ដោយយកគំរូតាមប្រាសាទបុរាណ មកបូកផ្សំបញ្ចូលគ្នា។អ្នកភូមិពាម និងភូមិគោកត្នោត ក្នុងតំបន់អង្គរ យល់ថា ការនៅតែប្រតិបត្តិសិល្បៈចាក់ចេក ដែលបន្សល់ទុកពីដូនតារបស់ពួកគាត់ គឺនៅតែរឹងមាំ ហើយថែមទាំងអាចឈានទៅរកគំនិតច្នៃប្រឌិតកាន់តែច្រើនជាងមុនផង ពីព្រោះអ្នកដែលមានចំណេះដឹងសិល្បៈចាក់ចេកជំនាន់ក្រោយៗ មានគំនិតកែច្នៃបន្ថែមយ៉ាងសម្បូរបែបធ្វើឱ្យអ្នកភូមិកាន់តែពេញចិត្ត។

បច្ចុប្បន្ននេះ នៅតាមផ្ទះនីមួយៗក្នុងភូមិពាម ភូមិគោកត្នោត គឺដាំដើមចេកគ្រាប់ជាច្រើននៅតាមផ្ទះនីមួយៗ ដើម្បីយកទៅចាក់ចេកសម្រាប់ប្រើប្រាស់នៅក្នុងពិធីបុណ្យទានផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង