**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេចតេជោ ផ្ដល់អនុសាសន៍៦ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ចំនួន ៦ចំណុច ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

សម្ដេចមានប្រសាសន៍បែពនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

អនុសាសន៍ទាំង៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១៖ ត្រូវបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយ បរិយាប័ន្ន និងចីរភាព ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះការអភិវឌ្ឍកសិកម្មត្រូវមានផែនការច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ ក្រសួងពាណិជ្ជកម្មត្រូវជួយវាយតម្លៃជាប្រចាំនូវតម្រូវការទីផ្សារ និងសហការសម្រួលទីផ្សារសម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេស ។ ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន ត្រូវផ្តល់អាទិភាពទៅលើគ្រួសារក្រីក្រឱ្យទទួលបានលទ្ធភាពប្រកបមុខរបរកសិកម្ម ប្រកបដោយស្ថិរភាពតាមបែបប្រពលវប្បកម្ម។ ចំពោះចីរភាពកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់លើការថែរក្សាគុណភាពដី និងសន្សំសំចៃការប្រើប្រាស់ទឹក ដោយប្រើប្រព័ន្ធស្រោចស្រពមានប្រសិទ្ធភាពខ្ពស់ផ្នែកថាមពល។
ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយមត្រូវរៀបចំផែនការថែរក្សាទឹកសម្រាប់រដូវប្រាំង និងព្យាករទឹកជំនន់ឱ្យបានទាន់ពេលវេលា។ ដោយឡែកការអភិវឌ្ឍន៍ពូជសុទ្ធ (ទាំងរុក្ខជាតិ និងសត្វ) ដែលត្រូវនឹងតម្រូវការទីផ្សារ ធន់នឹងអាកាសធាតុ ធន់នឹងសមាសភាពចង្រៃ និងមានផលិតភាពខ្ពស់ គឺជាកត្តាចាំបាច់ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវវិនិយោគ។ ចំពោះការផលិតពូជស្រូវ សម្តេចបានណែនាំឱ្យជំរុញបន្ថែមការផលិតស្រូវពូជសុទ្ធ ផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ។ សម្រាប់ការងារនេះសម្តេចបានផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿង ដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ។

ទី២៖ ត្រូវពន្លឿនការរៀបចំផែនការ និងការអនុវត្តគំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគិនក្នុងនិងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ ។

ទី៣៖ ត្រូវរៀបចំឱ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ នេះគឺជាគោលនយោបាយដែលគណបក្សប្រជាជន បានអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទសម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។ អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលាជូនកសិករ ។

ទី៤៖ ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។ ដើម្បីសម្រេចគោលដៅនេះក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តការងារប្រកបដោយសហថាមពល(Synegy) ពោលគឺត្រូវស្ថិតក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលការអនុវត្តន៍ការងារត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ អនុវត្តកិច្ចការព្រមគ្នា មានសង្គតិភាពជាមួយគ្នា និងមានការទទួលខុសត្រូវខ្ពស់។
ជាក់ស្តែងការក្តាប់បាននូវបញ្ហាប្រឈមរបស់កសិករ និងផលិតករ ជាអាទិ៍ កង្វះទុនវិនិយោគ និងកង្វះបច្ចេកទេសនឹងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទផ្ទាល់ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ការវិនិយោគលើការបើកទីផ្សារចន្ទីកម្ពុជានៅបរទេស តាមរយៈការផ្សព្វផ្សាយបង្ហាញផលិតផលនានា ត្រូវអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ ដោយឡែកពាក់ព័ន្ធការស្រាវជ្រាវពូជល្អៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់ និងជំរុញឱ្យអនុវត្តដោយវិទ្យាស្ថានកាឌី និងវិស័យឯកជន និងត្រូវផ្តល់ការលើកទឹកចិត្តតាមរយៈការចុះបញ្ជីពូជជូនឱ្យបានទាន់ពេលវេលា ។

ទី៥៖ ត្រូវជំរុញការអភិវឌ្ឍន៍វារីវប្បកម្មឱ្យកាន់តែទូលាយ ដោយប្រើប្រាស់ពូជវារីជាតិ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្ពស់ និងជួយពង្រឹងសមត្ថភាពវិស័យឯកជន លើស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលសំដៅទៅរកការនាំចេញ ។ ជាមួយនេះត្រូវបង្កើនការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានជលផល ប្រកបដោយចីរភាព ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសជលផល និងការអនុវត្តច្បាប់ដោយពង្រឹង កិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ និងផ្តល់ជម្រើសមុខរបរផ្សេងដល់ប្រជានេសាទ។ទី៦៖ ត្រូវជំរុញឧស្សាហកម្មឈើដាំ សម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងផ្តល់ជម្រើសមុខរបរផ្សេងៗដល់ប្រជាសហគមន៍ព្រៃឈើ ដើម្បីកាត់បន្ថយសម្ពាធលើធនធានព្រៃឈើ ។ ជាមួយនេះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងកិច្ចសហការឱ្យបានខ្លាំងក្លា ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃប្រកបដោយប្រសិទ្ធភាព ។ ក្នុងន័យនេះអ្នកអនុវត្តច្បាប់ត្រូវសហការគ្នាជាអន្តរស្ថាប័ន ដើម្បីស៊ើបអង្កេតកំណត់ឱ្យបានច្បាស់នូវមុខសញ្ញា មេក្លោង និងខ្សែរយៈដែលនៅពីក្រោយការទន្ទ្រានដី និងការបំផ្លាញព្រៃឈើយកមកដាក់ទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង